Wandering Central Java

កោះជ្វាជាដែនកោះមួយនៃប្រទេសឥណ្ឌូនេស៊ីដែលមានទំហំប្រហាក់ប្រហែលនឹងប្រទេសអង់គ្លេស។ កោះនេះធ្លាប់ជាតំបន់មួយដែលទទួលឥទ្ធិពលពីសាសនាហិណ្ឌូ និង សាសនាព្រះពុទ្ធដូចទៅនឹងអាណាចក្រខ្មែរដែរ ហើយក៏ធ្លាប់ជារដ្ឋអ៊ីស្លាមនិយមក្នុងសម័យកាលរាជវង្សស៊ូតង់ និង ធ្លាប់ស្ថិតក្រោមអាណានិគមហូឡង់ប្រមាណជិត200ឆ្នាំ ដែលធ្វើឲ្យរចនាសម្ព័ន្ធជាពិសេស សំណង់អគារបែបហូឡង់ជាច្រើនបន្សល់ទុកក្នុងទីក្រុង។

 

យ៉ុយ៉ាកាតា ជាទីក្រុងស្ថិតក្នុងតំបន់ពិសេសមួយលើកោះជ្វា ក៏ជាទីក្រុងដែលរាជវង្សស៊ូតង់នៃឥណ្ឌូនេស៊ីគង់នៅ។ ទីក្រុងទាំងមូលស្ថិតនៅក្រោមការកំណត់ឲ្យរក្សាជាលក្ខណៈប្រពៃណី និង វប្បធម៌ ដែលខុសពីទីក្រុងដទៃ មានតែវិថីមួយប៉ុណ្ណោះដែលត្រូវបានកំណត់ជាកន្លែងពាណិជ្ជកម្ម ដែលមានអគារខ្ពស់។ ប្រជាជននៅទីនោះរស់នៅក្នុងជីវភាពសាមញ្ញ មានផ្សារ សាលារៀន សួនកំសាន្ត ហើយប្រជាជនភាគច្រើនធ្វើដំណើរដោយម៉ូតូ ក៏មានស៊ីក្លូដូចប្រទេសកម្ពុជាដែរគ្រាន់តែរចនាពណ៌ចម្រុះប្លែកភ្នែក។

 

បើនិយាយពីតំបន់ទស្សនាជាយក្រុងវិញ យ៉ុយ៉ាកាតាគឺសំបូរទៅដោយតំបន់ធម្មជាតិរាប់ពីទឹកជ្រោះ ល្អាងភ្នំ ភ្នំភ្លើង ភ្នំធម្មជាតិ រហូតដល់តំបន់មាត់សមុទ្រដែលមានច្រាំងថ្មចោទ ឆ្នេរខ្សាច់ និង កោះតូចៗរាប់មិនអស់។ សម្រាប់វប្បធម៌ និង សិល្បៈវិញ អ្នកដែលទៅទស្សនានៅទៅនោះពិតជាមិនអាចចោលបាននូវ ប្រាសាទបែបពុទ្ធសាសនា បូរ៉ូប៊ូឌ័រ (Borobudur) និង ប្រាសាទបែបសាសនាហិណ្ឌូ ប្រាមបាណាន់ (Prambanan) ចំណែកក្នុងទីក្រុងគឺពោរពេញទៅដោយសិល្បៈគំនូរតាមដងផ្លូវ សិល្បៈចម្លាក់ និង គំនូរដែលធ្វើឲ្យទស្សនាចរស្ងើចសរសើរ។

 

 

រៀបរាប់យ៉ាងណាក៏មិនអស់ដែរ ចង់ដឹងអាចទស្សនាខ្លួនឯងបានណា!

instagram.com/byevan
somethingbyevan.com
All rights reserved © by Evan 2018

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s