ទីស្ងប់ស្ងាត់នៅកោះតាគាវ – Escape to Koh Ta Kiev

IMG_0757

កោះតាគាវគឺជាកោះមួយស្ថិតនៅក្នុងខេត្តព្រះសីហនុ ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីឆ្នេរអូរត្រេស ឬត្រឹមតែ១គីឡូម៉ែត្រពីឧទ្យានជាតិរាម។ វាគឺជាកោះមួយដ៏អស្ចារ្យដែលខ្ញុំនិងមិត្តភក្តិមិនបានរំពឹងទុកថាជាស្រស់ស្អាត និងពិសេសដូចនេះទេ។ លើកោះនេះមានឆ្នេរជាច្រើនដូចជា ឆ្នេរខ្សាច់ស ឆ្នេរប្លង់តុង និង ឆ្នេរឡុងប៊ិច។ ពួកយើងបានសម្រេចចិត្តស្នាក់នៅរីស៊តមួយកន្លែងមានឈ្មោះថា The Last Point ជាមួយឆ្នេរខ្សាច់ម៉ត់ពណ៌ស ដែលអាចទៅដល់បានតាមរយៈទូកតូចចេញពីឆ្នេរអូរត្រេសជារៀងរាល់ថ្ងៃនាម៉ោង១១ព្រឹក តម្លៃសមរម្យក្នុងម្នាក់១២ដុល្លារ(រួមបញ្ចូលទាំងទៅនឹងមក) ហើយត្រូវចំណាយពេល១ម៉ោងទើបទៅដល់កោះតាគាវនេះ។

Koh Ta Kiev (also be called Ile de la Baie during the French colonial period) is an island in Sihanoukville 4km off from Otres Beach and just 1km from Ream National Park.​ It was such an amazing island that I and my friends never expected at all from it. It’s served with nice beaches such as White Beach, Plankton Beach and Long Beach. We decided to stay at The Last Point with White Beach that we caught up boat from the Otres Beach at 11:00AM and it took around 1 hours from the mainland to the island and it cost $12 round trip per person (quite acceptable)

នៅលើកោះនោះ ពួកយើងបានមកលេងចំរដូវកាលមិនសូវជាមមាញឹក េហតុដូចនេះហើយបានជាមានតែរីស៊ត The Last Point តែមួយប៉ុណ្ណោះដែរបើកទ្វារទទួលទេសចរដែលមកកំសាន្តនៅលើកោះនេះ ៣៦៥ថ្ងៃ/ឆ្នាំ ខណៈរីស៊តផ្សេងៗទៀតបិទទ្វារប្រមាណ២-៣ខែក្នុងរដូវកាលដែលមិនសូវមមាញឹកនេះ។ ទោះជាមានតែរីស៊តតែមួយមែន តែពួកយើងទទួលបានជម្រើសនៃការស្នាក់នៅដ៏ល្អជាមួយនឹងបឹងកាឡូតម្លៃត្រឹមតែ១៥ដុល្លារក្នុងមួយយប់ គេងបានដល់ទៅបីនាក់ ប៉ុន្តែសូមប្រាប់ថាគ្មានកង្ហារ គ្មានអគ្គិសនីពេលយប់ទេ គឺមានតែទៀនអុជបំភ្លឺរាត្រី (ក្រែងមករកឋានសួគ៌មែនឬអត់?)។ បើនិយាយពីអាហារនៅលើកោះនេះវិញ ភាគច្រើនជាម្ហូបបែបអឺរ៉ុបព្រោះដោយហេតុថាមិនសូវមានខ្មែរយើងទៅលេងកោះនេះទេ (គេនិយមទៅកោះរុង កោះរុងសន្លឹមឯណោះវិញ) ប៉ុន្តែបើចង់បានម្ហូបខ្មែរយើងនៅតែអាចកម៉្មង់ម្ចាស់រីស៊តឲ្យធ្វើឲ្យបានព្រោះអ្នកធ្វើការនិងម្ចាស់រីស៊តជាជនជាតិខ្មែរ ហើយពិសេសបំផុតនោះគឺភីហ្សាដុតថ្មីៗចេញពីឡនៅមានដែរ មួយភីស្សាមានដល់ទៅ៨ចំណិត ហើយតែ៦ដុល្លារទេ!!! ឆ្ងាញ់ខ្លាំង។ ពួកយើងចូលចិត្តអាហារនៅទីនោះណាស់ ហើយបុគ្គលិក នឹងអ្នកកោះនោះរួសរាយរាក់ទាក់ណាស់ ជួយយកអាសារ ហើយញញឹមរហូត។

During the time we were there, it was in low season therefore only the last point is opening for the whole year while other resorts were just shutting down for couple months during rainy season. It’s quite a good choice we made to choose there where we could find choices of accommodation – we chose bungalow (pretty good deal only $15 per night) but no fan, no electric-light, only candle (we came to find paradise, right?) Talking about food at the resort, most of the menu is Western ones but we could still request for made-own and yeah Pizza is available here, quite nice; the whole pizza with 8 slides only $6 and it was so yum!!! we had it everyday yet people here are very friendly, handful with smiles

យប់ទី១មានអភូតហេតុអស្ចារ្យ តែមិនមែនវេទមន្តអីទេ គ្រាន់តែមនុស្សមួយចំនួនធំមិនងាយបានឃើញ គឺប្លង់តុងនៅតាមឆ្នេរសមុទ្រដែលបញ្ចេញពន្លឺផ្លេកៗនៅតាមឆ្នេរសមុទ្រពេលដែលរលកវាយមក ឬក៏យើងយកជើងទៅកូរទឹកសមុទ្រយើងនឹងបានឃើញវា (ប៉ុន្តែមិនមែនគ្រប់ឆ្នេរសមុទ្រសុទ្ធតែមានប្លង់តុងទេ) ពួកយើងចាំដល់ម៉ោង១០យប់ទម្រាំសត្វល្អិតតូចៗនេះចេញមកលេងវេទមន្តឲ្យមើល ហើយការរង់ចាំពិតជាបានដូចក្តីបំណងមែន។ ថ្ងៃទីពីរពួកយើងបានជិះទូកទៅកាន់ឆ្នេរម្ខាងទៀតនៃកោះ គឺជាភូមិនេសាទដែលពួកយើងបានទិញក្តាម និងបង្គារស្រស់ៗថ្មីសម្រាប់អាហារថ្ងៃត្រង់ (អត់ត្រង់ទេ ថ្ងៃរាងជ្រេបន្តិចហើយ)។​ អ្វីមួយដែលពួកយើងច្បាស់ថាពួកយើងនឹងត្រូវតែត្រឡប់ទៅកោះតាគាវម្តងទៀតគឺព្រោះថាទៅដល់ហើយតែមិនទាន់បានហក់ចូលទឹកសមុទ្រពីលើច្រាំងថ្មដំរី មិនយូរទេគឺត្រូវតែសម្រេចបំណងមួយនេះឲ្យបាន។

The miracle had happened for the first night while we could see the plankton appeared by the beach while we were waiting to see them in the night time around 10PM and yeah finally we had seen them, it was so magical. By the 2nd day we had visited the fishing village from the other side of island, we bought some crabs and shrimps for lunch – a late lunch! One thing I’m pretty sure I’ll be back to that island again because I’ve not been experienced jump off the cliff at that island yet – The Elephant Cliff and I’m sure that time is gonna come soon!!!

ហើយក៏ចង់អរគុណម៉ារីណា & សារ៉ាត់ ដែលបានរួមដំណើរសប្បាយៗជាមួយគ្នាទៅដល់បេនឡានម៉ោង៤ភ្លឺ អង្គុយចាំតុៗដល់ម៉ោង៦ព្រឹក (ម្យ៉ាងដែរ) ហើយនិង បងសម្លាញ់ ដែលផ្តល់នូវបទពិសោធន៍នៃការស្នាក់នៅដ៏លំហែរនៅរីស៊ត The Last Point របស់បង! ចាំជួបគ្នាម្តងទៀតឆាប់ៗនេះ!

I would like to say thank you to Marina San & Høney Latté for being in this amazing trip with me and Bong Samlanh for a good time at your resort, can’t wait to be back!!!

#KohTaKiev #ByEvan #ThrowBack2017

Special Thanks to

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s